បរទេស៖រដ្ឋាភិបាលរបស់ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ កំពុងតែតាមដានពិនិត្យមើលសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ដែលនិយាយថា មេដឹកនាំកូរ៉េខាងជើង កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយធ្វើការវះកាត់រួច។
មន្ត្រីមកពីក្រសួងបង្រួបបង្រួមកូរ៉េរបស់ ប្រទេសកូរ៉េខាងត្បូង និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយថា ពួកគេនៅពេលភ្លាមៗនេះ មិនអាចធ្វើការបញ្ជាក់ចំពោះសេចក្តីរាយការណ៍ ដែទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិនលើកយកសម្តីមន្ត្រីអាមេរិកមិនបញ្ចេញអត្តសញ្ញាណមួយរូប ដែលនិយាយថា លោក គីម កំពុងតែស្ថិតក្នុងភាព គ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រោយទទួលការវះកាត់រួច។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន បានឲ្យដឹងថា សុខភាពរបស់លោក គីម ជុងអ៊ុន បានធ្លាក់ចុះដុនដាប់ខ្លាំង ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែពិសាបារីច្រើន ការធាត់ហួស និងការធ្វើការងារច្រើនជ្រុល៕ ប្រែសម្រួល៖ប៉ាង កុង