អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសកាលពីថ្ងៃចន្ទថា បិទប្រទេសក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃ ទី២៣ដល់២៦ ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។
លោក Erdogan បានថ្លែងឲ្យដឹង ក្រោយកិច្ចប្រជុំមួយនៅអ៊ីស្តង់ប៊ុល ដោយបានបញ្ជាក់ថា “យើងកំពុងរៀបចំផែនការ ទប់ស្កាត់ថ្មីសម្រាប់ខេត្តចំនួន៣១” ។ គាត់បានបន្ថែមថា ការបិទប្រទេស នឹងចាប់ផ្តើមនៅពាក់កណ្តាលយប់ថ្ងៃពុធ និងរហូតដល់ពាក់កណ្តាអធ្រាត្រ ថ្ងៃទី២៦ ខែមេសា ខាងមុខ ។
តួកគី មានអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងកំណត់ត្រាចំនួន៩០.៩៨០នាក់ និងមានអ្នកស្លាប់ចំនួន២.១៤០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

