ព្រឹត្តិការណ៍

កាលពីឆ្នាំ២០០១ មន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយ

មន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេដឹងថា គឺជាអគារមជ្ឈមណ្ឌលកណ្តាល របស់ក្រសួងការពារជាតិ ដែលអគារនេះ បានក្លាយទៅជាអគារ ធ្វើការរបស់រដ្ឋាភិបាល ដែលមានទំហំធំជាងគេបំផុត របស់ពិភពលោក ជាមួយនឹងបុគ្គលិកធ្វើការ សរុបប្រមាណទៅដល់ ជាង២៥០០០នាក់។

អគារមន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេចាប់ផ្តើមសាងសង់ឡើង នាពេលដំបូងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤១។ ដំណើរការការងាររបស់ខ្លួន បន្តរហូតអស់រយៈពេល៦០ឆ្នាំ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១អគារនេះ ត្រូវបានទទួលរងការវាយប្រហារ ដោយក្រុមភេវរកម្ម ដែលបានបង្កឲ្យមានភាពភ្ញាក់ផ្អើល និងមិននឹកស្មានដល់ តាមរយៈការប្លន់យន្តហោះ បើកបំបុកអគារប៉ង់តាហ្គោនមួយភាគបី នៃអគារទាំងមូល ហើយមនុស្សប្រមាណជា ១៨៩នាក់ បានបាត់បង់ជីវិត។

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅក្រោយបន្តិច នៃការបើកយន្តហោះ បំបុកអគារពាណិជ្ជកម្មអាមេរិក ដែលបានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលមក យន្តហោះអាមេរិកលេខ៧៧ បានធ្វើដំណើរក្នុងល្បឿន ៥២៩ម៉ាលក្នុងមួយម៉ោង ទៅបំបុកអគារ ដោយធ្វើឲ្យមានអគ្គិសភ័យឆាបឆេះ អស់រយៈពេល៣៦ឆ្នាំ ក្នុងនោះមនុស្សដែលបាត់បង់ជីវិត ទាំង១៨៩នាក់មាន១៣៥នាក់ ជាបុគ្គលិកធ្វើការនៅក្នុងអគារ និងមនុស្ស៦៤នាក់ជាអ្នកដំណើរ ស្ថិតនៅក្នុងយន្តហោះ ដែលត្រូវបានក្រុមភេវរករ ចំនួន៥នាក់ប្លន់ ដើម្បីធ្វើភេវរកម្ម។

គួរឲ្យដឹងបន្ថែមអំពីមន្ទីរប៉ង់តាហ្គោន ដែលបានឆ្លងកាត់សង្គ្រាមត្រជាក់ ជាមួយនឹងសហភាពសូវៀត ត្រូវបានគេអាចជឿជាក់ថា នឹងក្លាយទៅជាគោលដៅដំបូងបង្អស់ ប្រសិនបើសហសូវៀត ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិក នៅពេលនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top