វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ នូវរបាយការណ៍ ស្តីពីបញ្ហាសុខភាព របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប៉ុន្តែមិនដឹងពីស្ថានភាពបច្ចុប្បន្ន របស់លោកទេ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា លោក Robert O’Brien បានឆ្លើយតបទៅនឹង របាយការណ៍ថ្មីៗនេះថា លោកប្រធាន គីម ប្រហែលជាមានជំងឺធ្ងន់ធ្ងរ បន្ទាប់ពីមានការវះកាត់ សរសៃឈាមបេះដូង ។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា“ យើងកំពុងតាមដាន របាយការណ៍នេះ យ៉ាងយកចិត្តទុកដាក់ ហើយយើងនឹងត្រូវមើល ដូចដែលអ្នករាល់គ្នា នៅទីនេះដឹងហើយថា ប្រជាជនកូរ៉េខាងជើង មានភាពត្រេកត្រអាលជាមួយនឹងព័ត៌មាន ដែលពួកគេបានដាក់ចេញ អំពីរឿងជាច្រើន ជាពិសេសនៅពេលនិយាយ អំពីមេដឹកនាំរបស់ពួកគេ ហើយដូច្នេះយើងនឹងតាមដាន យ៉ាងយកចិត្តទុកដាក់” ៕
ដោយ ឈូក បូរ៉ា