ព្រឹត្តិការណ៍

Walt Disney សម្រេចកាត់បន្ថយបុគ្គលិក តាមសាខាគ្រប់ប្រទេស សរុប១០ម៉ឺននាក់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមេសានេះ បានឲ្យដឹងថា Walt Disney បានសម្រេចចិត្ត ក្នុងការកាត់ចោលប្រាក់ខែ របស់បុគ្គលិករបស់ខ្លួន ប្រមាណជាជាង១០ម៉ឺននាក់ ចាប់ពីសប្តាហ៍នេះតទៅ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ក្នុងអំឡុងពេលវិបត្តិកូរ៉ូណានេះ។

ក្រុមហ៊ុនផ្នែកកំសាន្តដ៏ធំបំផុត លើពិភពលោកត្រូវបានគ្រប់គ្នា គេស្គាល់ថា ជាក្រុមហ៊ុនដែលដំណើរការ សួនឧទ្យានកំសាន្ត ព្រមទាំងសណ្ឋាគារផងដែរ មានទាំងនៅសហរដ្ឋអាមេរិក តំបន់អ៊ឺរ៉ុបនិងអាស៊ី។

យោងតាមកាសែតThe Financial Times បានបង្ហាញថា ក្រោយការប្រកាស កាត់បន្ថយប្រាក់ខែបុគ្គលិក ក្នុងចំនួននេះមានន័យថា ក្រុមហ៊ុននឹងអាចសន្សំបាន ៥០០លានដុល្លារក្នុងមួយខែ។

កន្លងមកត្រឹមតែ រយៈពេល៣ខែ ចុងឆ្នាំ២០១៩ ក្រុមហ៊ុនWalt Disney អាចប្រមូលបានប្រាក់ចំណូល រហូតទៅដល់១,៤ពាន់លានដុល្លារ ដោយគ្រាន់តែប្រាក់ចំណូលរបស់ខ្លួន តាមបណ្តាញអនឡាញ គឺDisney Plus គឺមានទំហំច្រើន ដោយសារតែការដំណើរភ្លាម ខ្លួនទទួលបានអ្នកចុះឈ្មោះ ជាសមាជិកឬ subscribes ដល់ទៅ ៥០លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top