សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំការពារជាតិទ្វេភាគី តាមរយៈបណ្តាញភ្ជាប់វីដេអូ នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាសម្ព័ន្ធភាព ដែលមិនទាន់សម្រេចដូចជា កិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង និងទប់ទល់នឹងមេរោគរាតត្បាត។
ក្នុងអំឡុងកិច្ចពិភាក្សាកូរ៉េ – អាមេរិក លើកទី ១៧ យោងតាមក្រសួងបានឱ្យដឹងថា កិច្ចពិភាក្សាការពារជាតិចម្រុះ នៅថ្ងៃពុធនេះ ភាគីទាំងពីរ នឹងចែករំលែកការវាយតម្លៃ លើស្ថានភាពសន្តិសុខ នៅឧបទ្វីបកូរ៉េ ការប្រជុំនេះនឹងប្រព្រឹត្ត ទៅនៅក្នុងខ្សែអាត់វីដេអូ ដោយសារតែមេរោគកូវីដ-១៩។
កិច្ចប្រឹងប្រែងរួមគ្នា សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ការផ្លាស់ប្តូរការគ្រប់គ្រង ប្រតិបត្តិការពេលសង្គ្រាម ការជំរុញសម្ព័ន្ធភាពរវាងភាគីទាំងពីរ និងការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ គឺជាបញ្ហាមួយចំនួន ដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំនេះ៕ ដោយ៖ ឈូក បូរ៉ា