ព្រុចសែល៖ គណៈកម្មការអឺរ៉ុប រួមជាមួយដៃគូជាច្រើន កាលពីថ្ងៃចន្ទ បានបើកដំណើរការវេទិកា ចែករំលែកទិន្ន័យកូវីដ-១៩ ដើម្បីជួយដល់ការប្រមូល និងចែករំលែកទិន្នន័យស្រាវជ្រាវ ដែលមាន ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃវីរុសនេះ។
គណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា វេទិកាថ្មីនេះ នឹងផ្តល់នូវបរិយាកាសអឺរ៉ុប និងពិភពលោកបើកចំហ និងអាចជឿទុកចិត្តបាន ដែលអាចធ្វើមាត្រដ្ឋានបាន ដែលអ្នកស្រាវជ្រាវ អាចរក្សាទុកចែករំលែក និងវិភាគនូវការរកឃើញជាច្រើន លើមេរោគឆ្លងមួយនេះ។
សំណុំទិន្នន័យនេះ នឹងមានលំដាប់ DNA រចនាសម្ព័នប្រូតេអ៊ីន ទិន្នន័យពីការស្រាវជ្រាវមុនគ្លីនិក និងការសាកល្បងគ្លីនិក ទិន្នន័យរោគរាតត្បាត ក្នុងចំណោមរោគដទៃទៀត។ អ្នកវិទ្យាសាស្ត្រ នៅជុំវិញពិភពលោក បានផលិតចំណេះដឹងជាច្រើន អំពីមេរោគឆ្លងហើយ ប៉ុន្តែគ្មានអ្នកស្រាវជ្រាវ មន្ទីរពិសោធន៍ ឬប្រទេសណា អាចរកដំណោះស្រាយបានទេ។
លោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងនៅក្នុងសុន្ទរកថា តាមវីដេអូថា “នេះជាមូលហេតុ ដែលយើងចង់ជួយអ្នកវិទ្យាសាស្ត្រ ឱ្យចូលមើលទិន្នន័យ និងចែករំលែកវា ជាមួយអ្នកដទៃឆ្លងកាត់ព្រំដែនវិន័យ និងប្រព័ន្ធសុខាភិបាល… វានឹងធ្វើឱ្យវិទ្យាសាស្ត្រឆ្លើយតប បានកាន់តែប្រសើរ និងលឿនជាងអ្វី ដែលសង្គមត្រូវការEnditem”៕ ដោយ៖ ឈូក បូរ៉ា


