វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងជាង៨០០.០០០នាក់ គិតត្រឹមថ្ងៃអង្គារ ដែលមានអ្នកស្លាប់រហូតដល់ ជាង៤៣.០០០នាក់ ។
សាកលវិទ្យាល័យ Johns Hopkins University ដែលមានមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម បានឲ្យ ដឹងថា សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ទៅ៨០៤.១៩៤នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៤៣.២០០នាក់ គិតត្រឹមម៉ោង២និ៣០នាទី ត្រូវនឹងម៉ោង១៨និង៣០នាទីម៉ោងសកល កាលពី ថ្ងៃអង្គារ ។
ក្រុងញ៉ូវយ៉ក នៅតែជារដ្ឋមួយស្ថិតក្នុងការវាយប្រហារដោយជំងឺនេះធ្ងន់ធ្ងរជាងគេ ដែលមានចំនួន២៥៧.១២៥ នាក់ និងមានអ្នកស្លាប់ចំនួន១៨.៨២១នាក់ ។ បន្ទាប់មកមានរដ្ឋ New Jersey ដោយអ្នកឆ្លងចំនួន៨៨.៨០៦នាក់ និងអ្នកស្លាប់ចំនួន៤.៥២០នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

