កាហ្សាក់ស្ថា ៖ ក្រុមពេទ្យដែលពាក់របាំងមុខ ស្វាគមន៍ក្រុមអវកាសយានិក នៅពេលពួកគេវិលត្រឡប់ មកពីស្ថានីយ៍ អវកាសអន្តរជាតិ មកដល់ផែនដីវិញ បន្ទាប់ពីបាន ចំណាយពេលជាង២០០ ថ្ងៃវិលជុំវិញភពផែនដី នៅចំកណ្តាលនៃការឆ្លងរាលដាល នៃវីរុសកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នាវិកអន្តរជាតិ របស់អវកាសយានិកណាសា និងរ៉ូសស្តូមូសត្រូវបានជួបដោយរបាំងមុខពាក់ ក្រុមគ្រូពេទ្យបន្ទាប់ពីចុះចត ដោយសុវត្ថិភាពនៅកាហ្សាក់ស្ថាន នៅម៉ោង ០៦ និង ១៥ នាទីថ្ងៃសុក្រ ។ អវកាសយានិក របស់អង្គការណាសា លោក Andrew Morgan និងលោក Jessica Meir ត្រូវបានចូលរួមនៅក្នុងយាន Soyuz ដោយទីភ្នាក់ងារ អវកាសរុស្ស៊ី Roscosmos អវកាសយានិក Oleg Skripochka ។
មន្ត្រីរុស្ស៊ីបាននិយាយថា ពួកគេបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារនាវិកចំពេលមានការរីករាលដាល នៃជំងឺរាតត្បាតកូរ៉ូណា រួមទាំងការធានាថា ក្រុមសង្គ្រោះ ត្រូវបានធ្វើតេស្តិ៍រកមេរោគ ។ យន្តផលិតដោយរុស្ស៊ី បានចុះចតនៅក្រោមឆ័ត្រយោងពណ៌ស និងពណ៌ទឹកក្រូចមាន ចម្ងាយប្រហែល ៩៣ ម៉ាយល៍ភាគអាគ្នេយ៍នៃទីក្រុង Dzhezkazgan នៅកណ្តាលកាហ្សាក់ស្ថាន ។
បើយោងតាមមន្រ្តី Roscosmos បាននិយាយថាក្រុមអ្នកជួយសង្គ្រោះ និងបុគ្គលិកពេទ្យ ដែលត្រូវបានចាត់តាំងឲ្យជួយនាវិក ចេញពីកន្លែងត្រួតពិនិត្យ និងសម្រាប់ការត្រួតពិនិត្យ ក្រោយការហោះហើរបាន ស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធ របស់ពេទ្យជិតមួយខែហើយ ៕
ដោយ៖លី ភីលីព