ព្រឹត្តិការណ៍

នាវា USS America និងនាវាពីរគ្រឿង ផ្សេងទៀត ធ្វើប្រតិបត្តិការ នៅសមុទ្រចិនខាងត្បូង ស្របពេលមានការជាប់គាំង

បរទេស ៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា នាវាចម្បាំង USS America និងនាវាផ្សេងទៀតពីរគ្រឿង កំពុងតែធ្វើប្រតិបត្តិការ នៅក្នុងដែន សមុទ្រចិនខាងត្បូង នៅជិតតំបន់មានជម្លោះ រវាងប្រទេសចិន និងប្រទេសម៉ាឡេស៊ី ។

កងទ័ពជើងទឹកអាមេរិក បាននិយាយប្រាប់ក្នុងសារបង្ហោះលើបណ្ដាញ សង្គមធ្វីតធ័រមួយថា នាវាចម្បាំង USS America រួមជាមួយនាវាពិឃាត សមត្ថភាពមីស៊ីល USS Bunker Hill និងនាវាពិឃាតសមត្ថភាពមីស៊ីល USS Barry កំពុងតែធ្វើដំណើរទៅដែនសមុទ្រចិនខាងត្បូង ក្នុងដំណើរគាំទ្រដល់សន្តិសុខនិងសន្តិសុខ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន នាវាស្រាវជ្រាវរដ្ឋាភិបាលចិនមួយគ្រឿង បានចាប់ផ្តើមធ្វើការអង្កេត មើលនាវាមួយគ្រឿងផ្សេងទៀត ជារបស់ក្រុមហ៊ុនប្រេងរដ្ឋម៉ាឡេស៊ី Petronas នៅក្នុងដែនទឹកមានជម្លោះនោះ ហើយជាបឋម ហេតុការណ៍នេះ បាននាំឲ្យមានការព្រមានពីសហរដ្ឋអាមេរិក ចំពោះប្រទេសចិន តែយោធាចិន នៅតែបន្តធ្វើការពិនិត្យមើល នាវាម៉ាឡេស៊ីនោះដដែល បង្កឲ្យមានភាពតានតឹង រវាងម៉ាឡេស៊ីនិងចិន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top