វ៉ាស៊ិនតោន៖នៅថ្ងៃពុធនេះ ការស្ទង់មតិថ្មីមួយ បានបង្ហាញថាប្រជាជន អាមេរិកភាគច្រើនលើសលុបបានបង្ហាញការគាំទ្រ ដល់គោលការណ៍រក្សាខ្លួន នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ទោះបីសេតវិមាននៅតែបន្ត ជំរុញដើម្បីបន្ធូរបន្ថយ ការរឹតត្បិតនិងចង់ឲ្យបើកដំណើរការប្រទេស របស់ខ្លួនវិញក៏ដោយ។
ការស្ទង់មតិដែលត្រូវបានធ្វើឡើង ដោយ Reuters-Ipsos ចេញផ្សាយនៅ ថ្ងៃអង្គារម្សិលមិញនេះបានរកឃើញថាជនជាតិអាមេរិក ៧២ ភាគរយរួមទាំង ៥៥ ភាគរយមក ពីបក្សសាធារណរដ្ឋនិយម ៨៨ ភាគរយមកពីបក្សអ្នក ប្រជាធិបតេយ្យនិង ៧០ ភាគរយនៃ បក្សឯករាជ្យបានគាំទ្រដល់វិធានការដាច់ពីគ្នាឲ្យនៅតែមាន ប្រសិទ្ធិភាពរហូតដល់គ្រូពេទ្យនិង មន្រ្តីសុខភាពសាធារណៈបញ្ជាក់ថាថាវាមានសុវត្ថិភាព១០០ ភាគរយហើយចំពោះCOVID-19។
គួរឲ្យដឹងដែរថាការរកឃើញនេះ បានកើតឡើងនៅពេលដែលរដ្ឋមួយចំនួន នៃសហរដ្ឋអាមេរិកផ្លាស់ប្តូរដើម្បីបើកទ្វារពួកគេជាថ្មីដើម្បីឆ្លើយតប ទៅនឹងការតវ៉ានៅក្នុងរដ្ឋធានីរដ្ឋផ្សេងៗប្រឆាំងនឹងគោលការណ៍ដាក់ឲ្យដាច់ ដោយឡែក៕
ប្រែសម្រួល៖ស៊ុនលី


