រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់លើសពី២៥.០០០នាក់ នៅក្នុងប្រទេសអ៊ីតាលី នៅកំពុងបិទ ដែលនាំឲ្យតួលេខសរុបទំាងអ្នកឆ្លងជំងឺ អ្នកស្លាប់ និងជាសះស្បើយមានរហូតដល់១៨៧.៣២៧នាក់ ។
គិតក្នុងថ្ងៃពុធ ចំនួនអ្នកស្លាប់ថ្មីមានចំនួន៤៣៧នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុបដល់២៥.០៨៥នាក់ គិតចាប់តាំងពីមានការផ្ទុះជំងឺ នៅតំបន់ Lombardy ភាគខាងជើងប្រទេស ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ។
សរុបអ្នកជាសះស្បើយបន្ថែមមានចំនួន២.៩៤៣នាក់ ដែលបានចុះក្នុបញ្ជីកាលពីថ្ងៃពុធ ធៀបនឹងថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបចំនួន៥៤.៥៤៣នាក់ ។ វាក៏ជាថ្ងៃដែលបានជាសះស្បើយពីជំងឺច្រើនបំផុតប្រចាំថ្ងៃ ដែលបានកត់ត្រាក្នុងកំណត់ត្រាកាលពីមុន ។
ចំនួនអ្នកឆ្លងជំងឺមាន១០៧.៦៩៩នាក់ ថយចុះ១០នាក់ ធៀបនឹងថ្ងៃអង្គារ ។ ជាថ្ងៃទី៣ហើយ ដែលតួលេខបានថយចុះនៃអ្នកឆ្លងនៅទូទាំងប្រទេស ៕