បរទេស៖ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ប្រើប្រាស់ចម្បាំង វាយប្រហារលើគោកនិងក្នុងទឹកទម្ងន់៤០.០០០ តោនគ្រឿងទីពីរ ក្រោយជាងមួយសប្ដាហ៍ បន្ទាប់ពីមានអគ្គិភ័យត្រូវបាន គេរាយការណ៍កើតមានលើនាវាថ្មី។
ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងហុកុង ឈ្មោះ Oriental Daily News បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា កងទ័ពរបស់ប្រទេសចិន កំពុងតែដាក់ប្រើប្រាស់នាវាចម្បាំងថ្មី ជាមួយផែនការកសាងផលិតនាវាចម្បាំងប្រភេទនេះសរុបឲ្យបាន៤គ្រឿង នៅត្រឹមឆ្នាំ២០២៥។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នាវាចម្បាំង Type 075 ថ្មីនេះ គឺមានសមត្ថភាពអាចបំពេញបេសកកម្មផ្សេងៗនៅលើសមុទ្រ និងជានាវាចម្បាំងវាយប្រហារលើគោកនិងក្នុងទឹកដែលអភិវឌ្ឍផលិតដោយចិនខ្លួនឯង៕ ប្រែសម្រួល៖ប៉ាង កុង




