បរទេស៖ក្រុមហ៊ុនការពារជាតិដ៏ល្បី របស់សហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ បានរំពឹងថា នឹងមានការលក់ធ្លាក់ចុះ និងបន្ថយល្បឿននៃការដឹកបញ្ជូនខ្លាំងឡើង សម្រាប់កម្មវិធីមួយចំនួន របស់ក្រុមហ៊ុន ក្នុងពេលប៉ុន្មានខែខាងមុខ ជាពិសេសគឺយន្តហោះ ចម្បាំងបំបំាងកាយ F-35។
នៅក្នុងដំណើរអំពាវនាវរកប្រាក់ចំណូល លោក Marillyn Hewson ជាប្រធានក្រុមហ៊ុន Lockheed Martin បានមានប្រសាសន៍ប្រាប់ថា ក្រុមហ៊ុនរបស់លោក នាពេលថ្មីៗនេះ បានកាត់បន្ថយការរំពឹងអំពីការលក់ក្នុងឆ្នាំ២០២០របស់ខ្លួន ដោយសារតែមានការរំខាងបង្កឡើងដោយការផ្ទុះឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា។
ចំណែកលោក Ken Possenriede ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Lockheed បាននិយាយថា កម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-35 បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការផ្ទុះឆ្លងនៃមេរោគថ្មី ដោយសារតែបញ្ហាជាចង្វាក់ផ្គត់ផ្គង់ ជាមួយនឹងការរំខានផ្នែកកម្លាំងពលកម្ម និងបញ្ហាដឹកជញ្ជូន នៅក្នុងចំណោមបញ្ហានានា៕ ប្រែសម្រួល៖ប៉ាង កុង