ប៉ូឡូញ៖ ការរំញ័រ ដែលចាប់បានពីការប៉ះទង្គិច នៃប្រហោងខ្មៅពីរ នៅក្នុងចន្លោះជ្រៅ ស្របគ្នានឹងកំណត់ត្រាដំបូង នៃការសម្តែងរបស់ Elvis Presley ប្រៀបដូចចំណងជើងរឿងមួយ ដែលមានន័យថា ខ្ញុំមិនអាចជួយធ្លាក់ ក្នុងអន្លង់ស្នេហ៍ បានឡើយ ហើយវាក៏អាចបង្ហាញពីរបៀប ដែលអវកាសទទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រភពនៃរលកទំនាញផែនដី គឺផ្តើមចេញពីការរួមបញ្ចូលគ្នាដ៏កម្រ និងអសកម្មបំផុតនៃប្រហោងខ្មៅពីរ ដែលត្រូវបានរកឃើញ មួយមានទម្ងន់ច្រើនជាង៣ដង។ អតុល្យភាពម៉ាស បានបង្កើតប្រេកង់ផ្សេងៗគ្នា នៅពេលគូបានបញ្ចូលគ្នា ដែលមានលក្ខណៈដូចទ្រឹស្តី នៃទំនាញផែនដីរបស់លោក Albert Einstein ឬទ្រឹស្តីទូទៅនៃទំនាក់ទំនង។
ក្រុមអ្នកវិទ្យាសាស្ត្រ បានលើកឡើងថា ប្រហោងខ្មៅមានប្រភព ចេញពីផ្កាយពីរ ដែលកំពុងធ្វើដំណើរជុំវិញគ្នា ហើយបន្ទាប់មកក៏ដួល ឬអាចបង្កើតបានដាច់ដោយឡែក និងបុកគ្នានៅពេលដែលពួកវា ធ្វើដំណើរឆ្លងកាត់លំហ។
បើយោងតាមវិទ្យាសាស្រ្តថា ការរកឃើញនេះ ត្រូវបានធ្វើឡើង ដោយអ្នកស្រាវជ្រាវនៅបណ្ឌិត្យ សភាវិទ្យាសាស្ត្រប៉ូឡូញជឿថា ការបញ្ចូលគ្នានៃប្រហោងខ្មៅ អាចបង្ហាញពីរបៀប បង្កើតចន្លោះទំនេរទាំងនេះ ហើយអាថ៌កំបាំង បានញាំញីសហគមន៍វិទ្យាសាស្ត្រ អស់រយៈពេលជាង ១០០ ឆ្នាំ។
លោក Frank Ohme អ្នកដឹកនាំ ក្រុមស្រាវជ្រាវឯករាជ្យភ្លីកឃែរ បាននិយាយថា ជាលើកដំបូង ដែលយើងបាននៅក្នុង GW190412 សំឡេងរញ្ជួយ នៃរលកទំនាញផែនដីនៃអាម៉ូនិក ដែលមានគុណភាពខ្ពស់ ស្រដៀងនឹងសំឡេងតន្ត្រី៕ ដោយ៖លី ភីលីព