ញូវ៉ក៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តឡើងវិញ នៅអាមេរិកខាងជើង នៅខែក្រោយ បន្ទាប់ពីបានបញ្ឈប់ការផលិតនៅក្នុងខែមីនា ដោយសារ តែការលក់ធ្លាក់ចុះ ខណៈដែលការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា“ ចាប់ពីសប្តាហ៍ទី ៤ ខែឧសភា តទៅក្រុមហ៊ុនតូយ៉ូតា មានបំណងបន្តប្រតិបត្តិការ ផលិតនៅអាមេរិកខាងជើង របស់ខ្លួនជាបណ្តើរ ៗ ដោយអនុលោមតាមគោល ការណ៍ណែនាំ ស្តីពីសុខភាព និងសុវត្ថិភាពសហព័ន្ធ និងបទបញ្ជាក្នុងតំបន់ និងរដ្ឋ” ។
ក្រុមហ៊ុនតូយ៉ូតា បានផ្អាកផលិតកម្មនៅថ្ងៃទី២៣ ខែមីនា ដោយសារការលក់រថយន្ត នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ស្របនឹងវិធានការណ៍ដាក់គម្លាត រស់នៅក្នុងសង្គមទ្រង់ទ្រាយធំ ដែលមានគោលបំណង ជួយបញ្ឈប់ការរីករាលដាល នៃមេរោគ៕
ដោយ ឈូក បូរ៉ា

