រំលឹកព្រឹត្តិការណ៍ នៃគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើង នាយប់ថ្ងៃទី២៩ ខែមេសាកាលពីឆ្នាំ១៩៩១ នៅក្នុងប្រទេស
បង់ក្លាដេស ដោយព្យុះស៊ីក្លូន ដ៏មហិមាមួយវាយប្រហារ យ៉ាងឃោឃៅនឹងបានសម្លាប់មនុស្ស រហូតទៅដល់១៣៥០០០នាក់ ក្នុងរយៈពេល
តែ១យប់ប៉ុណ្ណោះ ។
បើទោះបីជាមានការប្រកាស ព្រមានឲ្យមានការស្វែង រកទីជម្រកជ្រកកោន នៅមុនពេលដែលព្យុះនេះ ធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំង ខ្យល់ដ៏ខ្លាំងក្នុងល្បឿន រហូតទៅដល់២៤១គីឡូម៉ែត្រ ក្នុងរយៈពេល៩ម៉ោង ជាប់គ្នាបានបោកយកផ្ទះសំបែង មនុស្សសំភារៈទាំងឡាយ
ស្ទើរគ្មានសល់ ។ នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូលទៅក្នុងសមុទ្រ និងលង់ទឹកស្លាប់ផង។
វាបានចំណាយពេល ដល់ក្រុមជួយសង្គ្រោះ របស់រដ្ឋាភិបាលរហូតទៅដល់ជាច្រើន សប្តាហ៍ដើម្បីប្រមូល បានសាកសពទាំងអស់ដែលបាន ស្លាប់នៅក្នុង ហេតុការណ៍ធម្មជាតិ ដ៏អាក្រក់មួយនេះមកវិញ ៕
ប្រែសម្រួល:ស៊ុនលី

