សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹងចំណងមិត្តភាព ជាមួយសេដ្ឋកិច្ចធំ ៗ នៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ ពិភពលោកមានភាពប្រសើរឡើងវិញ ដែលត្រូវបានរងផល ប៉ះពាល់យ៉ាងខ្លាំង ដោយជំងឺរាតត្បាតកូវីដ-១៩ថ្មី។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Park Yang-woo បានឲ្យដឹងនៅក្នុងកិច្ចប្រជុំដ៏អស្ចារ្យ មួយរបស់ G-20 ថា “កូរ៉េខាងត្បូង នឹងពង្រីកចំណងទាក់ទង ជាមួយបណ្តាប្រទេសផ្សេងៗគ្នា នៅជុំវិញពិភពលោក ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍មានភាពប្រសើរឡើងវិញ” ។
ការជួបជុំនេះបានកើតឡើង នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ២,៧ លាននាក់នៅជុំវិញពិភពលោក បានបំផ្លាញឧស្សាហកម្មផ្សេងៗគ្នា រួមទាំងឧស្សាហកមមទេសចរណ៍ផងដែរ ៕
ដោយ ឈូក បូរ៉ា



