ព្រឹត្តិការណ៍

ដោយសារកូវីដ១៩ បុរសមានបំផុត នៅសិង្ហបុរីរកចំណូល បាន១ពាន់ប៊ីលានដុល្លារ ក្នុងមួយខែ

បរទេស ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលបុរស ជាកំពូលមនុស្សមានទ្រព្យ សម្បតិ្តច្រើនបំផុត របស់ប្រទេសសិង្ហបុរីលោកLi Xitingនៅក្នុងឆ្នាំនេះ​ បានកើនទ្រព្យសម្បត្តិរបស់ខ្លួនបន្ថែម ៤,៣ពាន់ប៊ីលានដុល្លារ ដែលមានន័យទ្រព្យសម្បត្តិ សរុបរហូតទៅដល់១៣,៥ពាន់ប៊ីលានដុល្លារ នេះបើយោងតាមThe Bloombergចេញផ្សាយនៅថ្ងៃសុក្រនេះ។

លោកXitingជាស្ថាបនិក នៃក្រុមផលិតឧបករណ៍បរិក្ខារពេទ្យដ៏ធំបំផុត ក្នុងប្រទេសហើយការកើនឡើង នៃទ្រព្យសម្បត្តិដែលមានចំនួនប្រហែលជា ១ពាន់ប៊ីលានដុល្លារ ក្នុងមួយខែបែបនេះគឺដោយសារតែការកើនឡើង នៃតម្រូវការឧបករណ៍ជំនួយផ្លូវដង្ហើម ក្នុងអំឡូងពេលដែលកូវីដ១៩ កំពុងវាយប្រហារ។

អ្នកនាំពាក្យ របស់ក្រុមហ៊ុន បាននិយាយប្រាប់ ទៅកាន់កាសែតSouth China Morningនៅថ្ងៃនេះថា មកដល់ពេលនេះក្រុមហ៊ុន បានទទួលការបញ្ជាទិញ ពីប្រទេសចំនួន១០០មកហើយ ដែលក្នុងនោះគ្រាន់តែនៅប្រទេស អ៊ីតាលីបានបញ្ជាទិញរហូតទៅដល់១០០០០គ្រឿង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top