ព្រឹត្តិការណ៍

Facebook ដាក់បង្ហាញមុខងារ ជជែកជាវីដេអូថ្មី អនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើត និងចែករម្លែក បន្ទប់ជជែកកម្សាន្ត អាចចូលរួមបាន

អាមេរិក៖ ក្រុមហ៊ុន Facebook កំពុងដាក់ចេញនូវជម្រើស Zoom ដែលមានឈ្មោះថា “បន្ទប់ផ្ញើសារ និងជជែកគ្នា” “Messenger Rooms” ដោយអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ធ្វើជាម្ចាស់ផ្ទះ និងចែករម្លែកវីដេអូ ការជជែកជាក្រុមបានរហូតដល់ ៥០ នាក់ក្នុងពេលតែមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាម Facebook បាននិយាយថា Messenger Rooms អាចត្រូវបានបង្កើតឡើង នៅក្នុងFacebook Messenger ហើយអាចត្រូវបានចែករម្លែក នៅលើគេហទំព័រព័ត៌មាន តាមរយៈក្រុម ឬព្រឹត្តិការណ៍ផ្សេងៗគ្នា។ នៅពេលត្រូវបានបង្កើតឡើង Rooms អាចផ្ទុកមនុស្សរហូតដល់ ៥០ នាក់ក្នុងពេលតែមួយដោយមិនគិតថា តើពួកគេមានគណនីFacebook ទេ។ ក្រុមហ៊ុននិយាយថា មិនមានដែនកំណត់លើរយៈពេល ដែលបន្ទប់អាចបើកបានឡើយ។

Facebookបានបន្តថា អ្នកណាដែលកាន់កាប់បន្ទប់ នឹងមានការគ្រប់គ្រងលើអ្នកណា ដែលចូលរួម ហើយនឹងអាចចាក់សោរ ឬដោះសោបន្ទប់ដោយឆន្ទៈ។ ម្ចាស់ផ្ទះក៏នឹងអាចដក អ្នកចូលរួមណាម្នាក់ នៅពេលណាក៏បានដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top