អ៊ីតាលី៖ របាយការណ៍មួយ នៅក្នុងកាសែត Corriere dello Sport បាននិយាយថា ក្លិបនានាក្នុងក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលី នឹងបរិច្ចាគឧបករណ៍ធ្វើតេស្តិ៍ COVID-19ចំនួន ៥សម្រាប់រាល់ឧបករណ៍ ដែលពួកគេបានប្រើនៅពេលពួកគេ ចាប់ផ្តើមហ្វឹកហាត់ សម្រាប់ការបន្តរដូវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
របាយការណ៍បាននិយាយថា ការស្នើសុំនេះ គឺជាផ្នែកមួយនៃសំណើ ត្រូវបានរៀបចំឡើង ដោយសហព័ន្ធ កីឡាបាល់ទាត់អ៊ីតាលី (FIGC) ហើយត្រូវបានបញ្ជូន ទៅរដ្ឋាភិបាល ដែលនឹងមានការនិយាយចុងក្រោយ ថាតើក្លឹបអាចចាប់ផ្តើម បណ្តុះបណ្តាលម្តងទៀតឬអត់។ ការផ្លាស់ប្តូរនេះ អាចជួយឆ្លើយតប នូវការរិះគន់ណាមួយដែលថា បាល់ទាត់អាចនឹងយកធនធាន ត្រូវការចាំបាច់ដូចជា ឧបករណ៍ធ្វើតេស្តិ៍ ប្រសិនបើវាត្រូវបាន អនុញ្ញាតឲ្យចាប់ផ្តើមឡើងវិញ។
ប្រធានFIGC លោក Gabriele Gravina សង្ឃឹមថា ក្លិបអាចនឹងចាប់ផ្តើម ហ្វឹកហាត់ឡើងវិញនៅខែឧសភា ទោះបីជារដ្ឋមន្រ្តីកីឡា លោក Vincenzo Spadafora បាននិយាយថា លោកនៅតែមិនទាន់ត្រៀមខ្លួន ក្នុងការអនុម័តកាលបរិច្ឆេទ។
FIGC បានផ្សព្វផ្សាយព័ត៌មានលម្អិតខ្លះ នៃសំណើរបស់ខ្លួនរួចហើយ។ វានិយាយថា កីឡាករបាល់ទាត់ និងបុគ្គលិកនៅតាមក្លិបនីមួយៗ ឬប្រហែលពី ៤០ ទៅ ៥០ នាក់គួរតែត្រូវបានធ្វើតេស្តិ៍ ហើយបន្ទាប់មក នៅដាច់ដោយឡែកពីគ្នា នៅក្នុងជំរុំហ្វឹកហាត់ ដើម្បីចាប់ផ្តើមការត្រៀមរបស់ពួកគេ៕ ដោយ៖លី ភីលីព