រដ្ឋមន្រ្តីក្រសួងវប្បធម៍ មកពីជាង ១៣០ ប្រទេស បានចែករម្លែក តាមរយៈការប្រជុំ តាមអ៊ីនធើណេត ដែលរៀបចំឡើង ដោយយូណេស្កូការ កត់សម្គាល់របស់ពួកគេ ស្តីពីផលប៉ះពាល់ នៃគ្រោះអាសន្នសុខភាព COVID-19 លើវិស័យវប្បធម៌ ក៏ដូចជាការឆ្លើយតប ដែលត្រូវបានផ្តួចផ្តើម នៅក្នុងក្របខណ្ឌគោល នយោបាយរៀងៗ ខ្លួនយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
អគ្គនាយកអង្គការ យូណេស្កូ លោកស្រី Audrey Azoulay មានប្រសាសន៍ថា វប្បធម៌ដើរតួយ៉ាងសំខាន់ ក្នុងការទប់ទល់នឹង វិបត្តិសេដ្ឋកិច្ច និងការងើបឡើងវិញ នៃសេដ្ឋកិច្ច បន្ទាប់ពីការរាតត្បាត ។ លោកស្រីបានអំពាវនាវ ឲ្យមានកិច្ចសហប្រតិបត្តិការ អន្តរជាតិកាន់តែស៊ីជម្រៅ និងបទពិសោធន៍ចែករម្លែកចំណេះដឹង និងបទពិសោធន៍ ។
លោកZhang Xu អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានណែនាំអំពីការធ្វើឲ្យប្រសើរឡើង នាពេលបច្ចុប្បន្ននៅក្នុងប្រទេសចិន ក្រោមវិធានការការពារ និងគ្រប់គ្រងទូលំទូលាយបំផុត ។ យោងតាមលោកZhang ក្រសួងវប្បធម៌និងទេសចរណ៍ចិន បានចាត់វិធានការទាន់ពេលវេលា ដើម្បីបន្ទន់នូវការផ្ទុះឡើង នៃវីរុសឆ្លងក្នុងវិស័យវប្បធម៌។
ចំណែកការគាំទ្រ ផ្នែកហិរញ្ញវត្ថុ សម្រាប់វប្បធម៌ និងអាជីវកម្មទេសចរណ៍ នាំមកនូវព្រឹត្តិការណ៍វប្បធម៌តាមអ៊ីនធើណេត និងការដាំដុះវប្បធម៌ឌីជីថល ៕
ដោយ៖លី ភីលីព