ព្រឹត្តិការណ៍

បច្ចុប្បន្នចំនួន អ្នកអត់ការងារធ្វេីថ្មី​ នៅអ៊ីស្រាអែលមានជាង ១លាននាក់ ដោយសារវិបត្ដិជំងឺកូវីដ-១៩

យេរ៉ូសាឡឹម៖ សេវាកម្មការងារនៅអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកគ្មានការងារធ្វើថ្មីនៅក្នុង ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើម មានវិបត្តិជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបានឈានដល់ចំនួន ១,០១១.២០៥ នាក់។

តួលេខនេះរាប់បញ្ចូល ទាំងអ្នកអត់ការងារធ្វើថ្មី ទាំងអស់ដែលត្រូវបានបន្ថែម ចាប់តាំងពីថ្ងៃទី១ ខែមីនា រយៈពេល ៣ថ្ងៃ បន្ទាប់ពីមានករណីឆ្លងវីរុសកូវីដ-១៩ ដំបូងគេត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល។

កាលពីថ្ងៃអាទិត្យមានមនុស្ស ១១,៩៣០ នាក់ បានដាក់ពាក្យសុំអត្ថប្រយោជន៍ ឥតការងារធ្វើដែល ជាចំនួនអ្នកដាក់ពាក្យសុំប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៥ ខែមេសា។

ភាគច្រើននៃអ្នកអត់ការងារធ្វើថ្មី (៨៧,៩ ភាគរយ) ត្រូវបានគេដាក់នៅលើបញ្ជី ដែលមិនបានបង់ប្រាក់ចាប់តាំងពីថ្ងៃទី១ ខែមីនា ខណៈពេលដែល ៧,២៥ភាគរយ ត្រូវបានបញ្ឈប់នៅក្នុងរយៈពេលនេះ ហើយអ្នកដែលនៅសល់បានឈប់ ឬមិនបានដាក់ពាក្យសុំអត្ថប្រយោជន៍ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top