ព្រឹត្តិការណ៍

Bill Gate បង្ហាញជំហគាំទ្រចិន៖ រដ្ឋាភិបាលប៉េកាំងធ្វើរឿងដ៏ត្រឹមត្រូវ តាំងតែពីដំណាក់កាលរាតត្បាតដំបូង

បរទេស៖ Daily Mail ចេញផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែមេសា បានឲ្យដឹងថា មហាសេដ្ឋីមានទ្រព្យសម្បតិ្តច្រើនបំផុត លើលោកគឺលោកBill Gate បានលើកឡើង ពីការយល់ឃើញរបស់គាត់ ចំពោះកិច្ចការរបស់រដ្ឋាភិបាល នៃប្រទេសចិន ដែលបានធ្វើកន្លងមក ចាប់តាំងតែពីពេលដែលកូវីដ១៩ ដំណាក់កាលដំបូង នៅក្នុងទីក្រុងវូហាន។

លោកBill Gate ដែលបានឆ្លើយតប ទៅនឹងពាក្យទិតៀនជាច្រើន ទៅលើរដ្ឋាភិបាល របស់ទីក្រុងប៉េកាំងថា គឺគ្រាន់តែជារឿងរំខានប៉ុណ្ណោះ។ មកដល់ពេលនេះ វាដូចជាឆាប់ពេក ថាតើចិនគួរតែទទួលនូវការស្តីបន្ទោស ចំពោះករណីរីករាលដាលនេះ ប៉ុន្តែលោកGate បានបញ្ជាក់ទៀត ការឆ្លើយតបរបស់ប្រទេសចិន តាំងតែពីគ្រាដំបូង នៃការរីករាលដាលជំងឺរាតត្បាត គឺមានភាពត្រឹមត្រូវ ស្របទៅតាមពេលវេលាល្អណាស់។

ក្នុងនោះផងដែរលោក Bill Gate បែរជាបាននិយាយថា ដោយឡែកតែអាមេរិកប៉ុណ្ណោះ ដែលមិនបានអនុវត្តការឆ្លើយតបបានល្អឡើយ ប្រៀបធៀបទៅនឹងប្រទេសដទៃ។ ការលើកឡើងបែបនេះ បានធ្វើឡើង នៅក្រោយពេលដែលអាមេរិក បានប្រកាស ដកប្រាក់ជំនួយទាំងអស់របស់ខ្លួន សម្រាប់WHOចេញ ដោយប្រធានាធិបតីដូណាល់ត្រាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top