ព្រឹត្តិការណ៍

WSJ៖ GM Ford និងFiat Chrysler កំណត់គោលដៅនាថ្ងៃទី១៨ ខែឧសភា នឹងចាប់ផ្ដើមឡើងវិញនៅអាមេរិក

ញូវយ៉ក៖យោងតាម Wall Streetចេញផ្សាយថា ក្រុមហ៊ុន General Motors Co, Ford Motor Co និង Fiat Chrysler Automobiles NV កំពុងកំណត់ទិសដៅនៅថ្ងៃទី ១៨ ខែឧសភា ដើម្បីបន្តផលិតកម្មនៅរោងចក្រ របស់ពួកគេ នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទទ្វាររោងចក្រ កាលពីខែមីនា ដោយសារតែការផ្ទុះឡើង នៃមេរោគកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សារព័ត៌មាន ដោយដកស្រង់សម្ដីមនុស្ស ដែលដឹងពីផែនការថា ប្រតិបត្តិករមកពីក្រុមហ៊ុននានា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានតាំងទីលំនៅជាបណ្តោះអាសន្ន​​ បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយមេដឹកនាំសហជីព United Auto Workers (UAW) និងថ្នាក់ដឹកនាំ របស់អភិបាលរដ្ឋ Michigan លោក Gretchen Whitmer ។

ក្រុមហ៊ុន Ford បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនទាន់កំណត់ថា តើពេលណាក្រុមហ៊ុន នឹងបន្តផលិត នៅរោងចក្រអាមេរិកខាងជើង របស់ខ្លួននោះទេ ខណៈក្រុមហ៊ុន Fiat Chrysler បាននិយាយថា ខ្លួននឹងទាក់ទងកាលបរិច្ឆេទ ចាប់ផ្តើមថ្មីឡើងវិញ។ ប្រធានសហជីព UAW កាលពីសប្តាហ៍មុនបានព្រមានថា វាឆាប់ពេកនិងប្រថុយប្រថានពេក ក្នុងការបើករោងចក្រផលិតរថយន្ត និងសេដ្ឋកិច្ចរបស់រដ្ឋ Michigan នៅដើមខែឧសភា ដោយលើកឡើង ពីហានិភ័យដល់កម្មករ។

អភិបាលរដ្ឋ Michigan Whitmer មិនទាន់បានផ្តល់ព័ត៌មានលម្អិត ស្តីពីការចាប់ផ្តើមឡើងវិញ នូវវិស័យផលិតកម្មដ៏សំខាន់របស់រដ្ឋ និងបាននិយាយថា លោកស្រីនឹងត្រូវបានដឹកនាំ ដោយទិន្នន័យ មិនមែនជាពេលវេលា កំណត់សិប្បនិម្មិតនោះទេ។ ក្រុមហ៊ុនកំពុងធ្វើការជាមួយសហជីព ក្នុងការបង្កើតពិធីសារសុវត្ថិភាព សម្រាប់ការកាត់បន្ថយហានិភ័យ នៃការប៉ះពាល់ដល់កម្មករ ប៉ុន្តែមិនទាន់បានបញ្ចប់ ល័ក្ខខ័ណ្ឌទាំងនោះនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ WSJ ។

ក្រុមហ៊ុន GM និងក្រុមហ៊ុនយូអិម មិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើរបស់រ៉យទ័រ សុំការអត្ថាធិប្បាយទេ។ រដ្ឋមីឈីហ្គែនបានរាយការណ៍ ករណីចំនួន ៣៨.២១០ ករណីគម្រាម -១៩ ក្នុងនោះមានអ្នកស្លាប់ ៣.៤០៧ នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top