វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមានគំនិតល្អណាស់ អំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែមិនទាន់អាចនិយាយ អំពីវាបាននៅឡើយទេ។
នៅក្នុងសន្និសីទកាសែត សេតវិមានលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ពួកគេប្រហែលជាបានដឹង អំពីស្ថានភាពរបស់លោក គីម ជុងអ៊ុន នាពេលអនាគត ដ៏ឆាប់ខាងមុខនេះ។
ការលើកឡើងនេះ កើតឡើងបន្ទាប់ពីការបាត់មុខ ពីសាធារណជន របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រោយពីលោកបានចូលមន្ទីរពេទ្យ វះកាត់ជំងឺបេះដូង ហេីយត្រូវបានគេសង្ស័យថា លោកកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ ដោយ៖ ឈូក បូរ៉ា