ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានវិលត្រឡប់ ចូលធ្វើការវិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ក្រោយសម្រាកនៅមន្ទីរពេទ្យ ប្រហែលជា ៣ សប្តាហ៍មុន ដោយព្រមានសាធារណជន កុំឲ្យមើលស្រាល នៅចំពេលមានជំងឺរាតត្បាតរាលដាល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅខាងក្រៅការិយាល័យរបស់លោក នៅព្រឹកថ្ងៃច័ន្ទ លោក បានលើកឡើងថា ពេលនេះគឺជា“ ពេលវេលានៃហានិភ័យអតិបរមា” ។ ខណៈដែលចក្រភពអង់គ្លេស កំពុងចាប់ផ្តើម “ជំនោរ” ប្រឆាំងនឹងការឆ្លងមេរោគ លោកបន្ថែមថា វាមិនទាន់ដល់ពេល ដើម្បីបន្ធូរបន្ថយការរឹតត្បិត ចលនាដោយសារតែ “ហានិភ័យនៃការកើនឡើងជាលើកទីពីរ” ។
ប្រទេសនេះ ស្ថិតនៅក្រោមការជាប់គាំង ចាប់តាំងពីថ្ងៃទី២៣ ខែមីនា ដោយប្រជាជនអាចចាកចេញពីផ្ទះ ដោយហេតុផលមានកំណត់ រួមទាំងការធ្វើលំហាត់ប្រាណ និងការដើរទិញឥវ៉ាន់ចាំបាច់។
លោកនាយករដ្ឋមន្រ្តី ដែលបានប្រកាស កាលពីថ្ងៃទី២៧ ខែមីនាថា លោកបានធ្វើតេស្ត រកមេរោគឃើញថាវិជ្ជមាន បានឲ្យដឹងថា “ជំងឺនេះបានធ្វើឱ្យលោក ឃ្លាតឆ្ងាយពីតុខ្ញុំ យូរជាងអ្វីដែលខ្ញុំចង់ទៅទៀត”៕ ដោយ៖ ឈូក បូរ៉ា

