ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការរីករាយក្រោយពីជួយសង្គ្រោះជីវិត សត្វឈ្លូសមួយក្បាល ទទួលជោគជយ័ ហើយនាំយកទៅព្រលែង ចូលក្នុងព្រៃធម្មជាតិវិញ ដោយសុវត្ថិភាព ក្រោយពីទទួលបាន ពីនគរបាលទេសចរណ៍ នឹងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ។
សត្វឈ្លូសមួយក្បាលនេះ ត្រូវបាននគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ប្រទះឃើញនៅអាងទឹកមួយកន្លែង ក៏ដេញស្ទាក់ចាប់បាន ដោយក្តីអាណិត ក៏សម្រេចចិត្ត ប្រគល់សត្វឈ្លូសមួយក្បាលនេះ មកអោយលោកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកចូលចិត្តជួយសង្រ្គោះ ដល់ជីវិតសត្វព្រៃ ទាំងឡាយ ដើម្បីយកទៅព្រលែង ចូលទៅក្នុងព្រៃវិញ។
ក្រៅពីថ្លែងអំណរគុណ ដល់នគរបាលទេសចរណ៍ និងប្រជាពលរដ្ឋ ដែលបាននាំយកសត្វឈ្លូស មកប្រគល់ជូន លោកឧកញ៉ាទៀ វិចិត្រ ក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សា ការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ នឹងរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕