ព្រឹត្តិការណ៍

យោធាចិន បណ្ដេញនាវាអាមេរិក USS Barry ចេញពីប្រជុំកោះប៉ារ៉ាសែល

បរទេស៖ អាជ្ញាធរចិន បាននិយាយប្រាប់ថា ពួកគេបានតម្រៀបនាវានិងយន្តហោះ ដើម្បីធ្វើការតាមដានឃ្លាំមើល បញ្ជាក់និងកំណត់អត្តសញ្ញា បណ្ដាញនាវាពិឃាត សមត្ថភាពមីស៊ីលអាមេរិក USS Barry ចេញពីជួរក្រុមកោះប៉ារ៉ាសែល នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កាសែតក្នុងស្រុកចិន ឈ្មោះ South China Morning Post បានរាយការណ៍ថា ទីបញ្ជាការភាគខាងត្បូង របស់កងទ័ពចិន បានចោទប្រកាន់នាវាពិឃាតអាមេរិក USS Barry នោះ ពីបទបំពានចូលដែនទឹក នៅជុំវិញក្រុមកោះប៉ារ៉ាសែល ដោយគ្មានការអនុញ្ញាត។

ប៉ុន្តែមន្ត្រី កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន USNI News ថា នាវាពិឃាតសមត្ថភាពមីស៊ីលអាមេរិក USS Barry នោះ បានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ នៅតាមជួរក្រុមកោះ ដែលស្ថិតនៅក្បែរប្រទេសវៀតណាម៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top