ស៊ីដនី៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅអូស្រ្តាលីបានព្រមានថា ការទាមទារឱ្យមានការស៊ើបអង្កេតមួយចំពោះការរីករាលដាល នៃមេរោគកូវីដ១៩ នេះអាចនាំឱ្យមានការធ្វើពហិការរបស់ចិនទៅលើស្រាប្រភេទ Aussie ឬការធ្វើដំណើរមកប្រទេសអូស្រ្តាលី។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអូស្រ្តាលី បានចូលរួមជាមួយ សហរដ្ឋអាមេរិកក្នុងការអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ អំពីវិធីដែលវីរុសបានប្រែក្លាយ ពីការរីករាលដាលពីតំបន់ភាគកណ្តាលប្រទេសចិន ទៅជាជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង ២០ ម៉ឺននាក់ និងបង្ខំឲ្យ មនុស្សរាប់ពាន់លាននាក់ត្រូវ ដាក់ឱ្យនៅដាច់ដោយឡែក និងធ្វើឱ្យសេដ្ឋកិច្ចសកលលោករងការវាយលុក។
នៅក្នុងព្រមាននោះដែរ ឯកអគ្គរដ្ឋទូតចិនលោក Cheng Jingye បានព្រមានថា ការជំរុញអោយមានការសាកសួរឯករាជ្ យអំពីប្រភពដើមនៃការផ្ទុះនេះ គឺមានគ្រោះថ្នាក់។
លោកបានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Australian Financial Review ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា“ សាធារណៈជនចិនមានការអាក់អន់ស្រពន់ចិត្ត និងខកចិត្តចំពោះអ្វីដែលអូស្ត្រាលីកំពុងធ្វើនៅពេលនេះ” ។
លោកថា “ ប្រសិនបើអារម្មណ៍កាន់តែអាក្រក់ទៅ ៗ ប្រជាជននឹងគិតថា“ ហេតុអ្វីបានជាយើងគួរតែទៅប្រទេសមួយដែលមិនមាន ភាពរួសរាយរាក់ទាក់ចំពោះប្រទេសចិន?” អ្នកទេសចរអាចមានគំនិតទី ២” ។ វាអាស្រ័យលើប្រជាជនក្នុងការ សម្រេចចិត្ត។ ប្រហែលជាមនុស្សសាមញ្ញនឹងនិយាយថា” ហេតុអ្វីយើងគួរផឹកស្រាអូស្រ្តាលី និងញ៉ាំសាច់គោអូស្រ្តាលី? “
លោក Cheng ក៏បានគំរាមអំពីលំហូរ និស្សិតចិនទៅកាន់សាកល វិទ្យាល័យអូស្រ្តាលី ដែលជាប្រភពចំណូលដ៏សំខាន់ដែលកំពុងរងការ គំរាមកំហែងពីការរឹតត្បិត ក្នុងការធ្វើដំណើរឆ្លងរាតត្បាតផងដែរ ៕ ប្រែសម្រួលៈ ណៃ តុលា