ព្រឹត្តិការណ៍

រថយន្តគ្រាប់បែក នៅស៊ីរី សម្លាប់ មនុស្សតិចបំផុតជិត ៥០នាក់

បរទេស៖មានមនុស្សតិចបំផុតចំនួន៤ ៦នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បំ ផុតរថយន្តគ្រាប់បែកមួយគ្រឿង នៅផ្សារមួយកន្លែងក្នុងប្រទេសស៊ីរី កាលពីពេលថ្មីៗនេះ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ 

អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បាននិយាយប្រាប់ថា គ្រាប់បែកច្នៃមួយគ្រាប់ ត្រូវបានគេបំផ្ទុះ នៅក្នុងរថយន្តមួយគ្រឿង ក្នុងទីក្រុង Afrin សម្លាប់មនុស្សតិចបំផុត៤៦នាក់ រួមមានកុមារ១១នាក់ផង ហើយជនរងគ្រោះទាំងអស់ គឺជាពលរដ្ឋរស់នៅទីក្រុងនោះ ដែលផ្លាស់ប្តូរទីលំនៅមកពីខេត្តផ្សេងៗក្នុងប្រទេសស៊ីរី។ 

អង្គការនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់បន្តថា មានមនុស្សជាច្រើននាក់ គឺប្រមាណ៥០នាក់ បានរងរបួស ហើយចំនួនអ្នកស្លាប់សរុបត្រូវបាន គេរំពឹងថា នឹងមានការកើនឡើង។ ហេតុការណ៍វាយប្រហារ ដោយការបំផ្ទុះគ្រាប់បែកច្នៃនេះ គឺត្រូវបាន កើតមានឡើង នៅជិតលំនៅស្ថានរបស់អភិបាលក្រុង៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top