អង់គ្លេស៖មេដឹកនាំ Chonftain នាសម័យយុគសំរិទ្ធ ត្រូវបានគេរកឃើញ នៅក្បែរសាកសពប្រហែល ជាត្រូវបានសម្លាប់ ដើម្បីរួមដំណើរជាមួយលោក ទៅក្នុងជីវិតបន្ទាប់ អ្នកទាំង២នាក់ គឺជាជនជាតិអង់គ្លេស សម័យបុរាណបានលះបង់ជីវិត នៅទីក្រុង Gloucestershire នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អដ្ឋិធាតុរបស់មេដឹកនាំ យុគសំរិទ្ធិត្រូវបានគេរកឃើញ នៅក្នុងរណ្តៅបញ្ចុះសពដែលមានអាយុកាល ៤០០០ ឆ្នាំនៅរដ្ឋGloucestershire រួមជាមួយកម្រាលព្រំ ដ៏មានតម្លៃទំនិញ និងសាកសពរបស់សលម្នាក់ នៅក្នុងទីតាំងអង្គុយទល់មុខម្ចាស់របស់លោក។ អ្នកបុរាណវិទូបានរកឃើញ ដែលមិនធ្លាប់មានពីមុនមក ក្នុងកំឡុងពេលជីកមួយនៅLechlade រដ្ឋ Gloucestershire ។
មេទ័ពដែលនៅខាង ក្នុងទីបញ្ចុះសពដ៏គួរឲ្យចាប់អារម្មណ៍ ត្រូវបានព័ទ្ធជុំវិញដោយទំនិញ រួមមានដាវស្ពាន់ឆ្មាំ ដៃធ្នូ និងរទេះគោ៤។ អង្គុយទល់មុខលោកមានចម្ងាយប្រហែល ៦ ហ្វីត គឺបុរសម្នាក់ទៀតកំពុងលង់លក់ នៅក្បែរលោកក្នុងកន្លែងអង្គុយ ដោយគ្មានទំនិញ ដោយអ្នកបុរាណវិទ្យាជឿថា នេះជាបុរសដ៏វិសុទ្ធ។
នេះជាភស្ដុតាងដំបូង ដែលការលះបង់របស់មនុស្ស ត្រូវបានអនុវត្តនៅកោះអង់គ្លេស ដើម្បីផ្តល់ឲ្យអ្នកដឹកនាំនូវការណែនាំខាងវិញ្ញាណ និងសម្រួលផ្លូវរបស់ពួកគេតាមរយៈជីវិតបន្ទាប់។ ការជីកនេះត្រូវបានធ្វើឡើងដោយមូលនិធិបុរាណវិទ្យាមុនពេលការអភិវឌ្ឍសាលរអិលស្គី និងវិមានអនុស្សាវរីយ៍ – ដែលទាំងពីរនេះត្រូវបានបើកហើយ។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា បុរសទាំង២នាក់នេះគឺជាផ្នែកមួយ នៃវប្បធម៌ Beaker ត្រូវបានគេដាក់ឈ្មោះតាមប្រភេទពែងត្រូវបានប្រើក្នុងអំឡុង ពេលនេះ និងជាវប្បធម៌លេចធ្លោមួយ នៅដើមយុគសម័យសំរិទ្ធអង់គ្លេស ។ គូនៅក្នុងពំនូកបញ្ចុះទំនងជាត្រូវបានចុះពីក្រុមមួយ ដែលបានទៅដល់ចក្រភពអង់គ្លេស កាលពីប៉ុន្មានរយឆ្នាំមុនពីវាលភក់ Pontic-Caspian នៅអឺរ៉ុបខាងកើត ៕ដោយ៖លី ភីលីព



