វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថាប្រទេសកូរ៉េខាងត្បូង បានយល់ព្រមចំណាយបន្ថែមទៀត សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅក្នុងប្រទេស។
លោក ដូណាល់ ត្រាំ ត្រូវបានគេដកស្រង់សម្តីនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយនិយាយសំដៅដល់ការចរចារ ដើម្បីកំណត់វិធីបែងចែកចំណាយ សម្រាប់ការរក្សានូវការចំណាយសម្រាប់កងទ័ព ២៨៥០០នាក់ ដែលឈរជើងនៅកូរ៉េខាងត្បូង។
លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា“ ពួកគេបានយល់ព្រមចំណាយប្រាក់ជាច្រើន ពួកគេបានចំណាយប្រាក់ច្រើនជាងអ្វីដែលពួកគេបានធ្វើនៅពេលដែលខ្ញុំមកដល់ទីនេះ” ៕ដោយ ឈូក បូរ៉ា