ព្រឹត្តិការណ៍

ប៊ូអ៊ីង់ធ្លាក់ចុះប្រាក់ចំណេញ ក្នុងត្រីមាសទី១ និងកំពុងត្រៀមកាត់បន្ថយ បុគ្គលិកនិងផលិតកម្ម

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសានេះ បានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងនៅថ្ងៃនេះ បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់ រហូតទៅដល់៦៤១លានដុល្លារ នៅក្នុងត្រីមាសទី១នេះ ហើយកំពុងត្រៀមផែនការ កាត់បន្ថយកម្លាំងពលកម្ម និងផលិតកម្មផលិតយន្តហោះ របស់ខ្លួនផងដែរ។

ក្នុងនោះផងដែរ ក្រុមហ៊ុនក៏បានប្រកាស នឹងបញ្ចប់ដំណើរការផលិតយន្តហោះ737 Maxផងដែរ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរ ពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី ១ ជាមួយនឹងប្រាក់ចំណូល ដែលមាន ១៦,៩ ពាន់ប៊ីលានដុល្លារ ឬខាតបង់ប្រហែលជា ១,១១ ដុល្លារ GAAP ក្នុងមួយភាគហ៊ុន បើប្រៀបធៀប ជាមួយប្រាក់ចំណូល ២២,៩ ពាន់លានដុល្លារនិង តម្លៃ៣,៧៥ ដុល្លារក្នុងមួយហ៊ុន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។

តាមរបាយការណ៍ដដែលក្រុមហ៊ុនបានបញ្ជាក់ថាចំពោះBoeing Commercial Airplanesដែលជាក្រុមហ៊ុនចំណុះរបស់ខ្លួនវិញនោះគឺបានធ្លាក់ប្រាក់ចំណេញសរុបពី១១,៨ពាន់ប៊ីលានដុល្លារមកត្រឹមតែ៦,២ពាន់ប៊ីលានដុល្លារផងដែរគិតត្រឹមត្រីមាសដូចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top