ព្រឹត្តិការណ៍

រដ្ឋបាលលោក ត្រាំ ស្នើឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ រកឱ្យឃើញថា តើចិន និង WHO បានលាក់បាំងព័ត៌មាន អំពីនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩

បរទេស៖ សេតវិមានបានបញ្ជា ឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រួមគ្នា តាមរយៈការស្ទាក់ចាប់ នៃការទំនាក់ទំនង ការរាយការណ៍ពីប្រភពមនុស្ស រូបភាពផ្កាយរណប និងទិន្នន័យផ្សេងទៀត ដើម្បីកំណត់ថាតើប្រទេសចិន និងអង្គការសុខភាពពិភពលោក បានលាក់បាំងនូវអ្វី ដែលពួកគេបានដឹង អំពីការរីករាលដាលនៃជំងឺឆ្លងវីរុស នោះដែរឬទេ។ នេះបើតាមមន្រ្តីអាមេរិក បច្ចុប្បន្ន និងអតីត ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់ NBC News ។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីម្នាក់ដែលបានដឹង ដោយផ្ទាល់ជាមួយបញ្ហានេះ បាននិយាយថា “ការទទួលខុសត្រូវ” ជាក់លាក់មួយ ដែលស្វែងរកព័ត៌មាន អំពីការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានបញ្ជូនទៅទីភ្នាក់ងារសន្តិសុខជាតិ និងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ការពារជាតិ ដែលរួមមានមជ្ឈមណ្ឌលជាតិ សម្រាប់ការស៊ើបការណ៍ វេជ្ជសាស្ត្រ។ CIA បានទទួលការណែនាំស្រដៀងគ្នាដែរ។ នេះបើយោងតាមមន្រ្តីបច្ចុប្បន្ន និងអតីតដែលស្និទ្ធនឹងបញ្ហានេះ។

នៅពេលសួរ អំពីការស៊ើបអង្កេតកាលពីថ្ងៃពុធ លោកប្រធានាធិបតី ដូណាល់ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលព័ត៌មាននេះហើយ។

លោកបាននិយាយថា “វាមកហើយ ហើយខ្ញុំទទួលបានព័ត៌មានមួយ ចំនួនរួចហើយ” ហើយយើងមិនសប្បាយចិត្ត អំពីវាទេហើយយើង គឺជាអ្នកបរិច្ចាគដ៏ធំបំផុត ដល់អង្គការសុខភាពពិភពលោក សុខភាពពិភពលោក ហើយពួកគេបានបំភាន់ពួកយើង … ឥលូវនេះពួកគេ គឺជាសរីរាង្គបំពង់ របស់ប្រទេសចិន។ នោះជាវិធីដែលខ្ញុំបានមើលឃើញ។ ដូច្នេះយើងកំពុងមើល ហើយយើងកំពុងរកមើល និងយើងកំពុងមើល” ។

មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយថា ពួកគេបានផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់ពិភពលោកក្នុងការឆ្លើយតប ទៅនឹងការព្រមានដំបូងរបស់ពួកគេ អំពីវីរុសនេះ។ ចំណែកមន្ត្រីចិនបានរិះគន់អ្វី ដែលពួកគេពិពណ៌នាថា ជាការឆ្លើយតបដែលពន្យារពេល ដោយលោក ដូណាល់ ត្រាំ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top