ព្រឹត្តិការណ៍

រុស្ស៊ីនិយាយថា ការប្រើប្រាស់ក្បាលគ្រាប់ថ្មី របស់អាមេរិក នឹងបង្កឲ្យមានការ សងសឹកនុយក្លេអ៊ែ

បរទេស ៖ ក្រសួងការបរទេស នៃប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានព្រមានសហរដ្ឋអាមេរិកថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែថ្មីរបស់ទ័ពជើងទឹកអាមេរិកណាមួយ នឹងបង្កឲ្យមានការឆ្លើយតប ដ៏ខ្លាំងក្លាវិញ ពីវិមានក្រឹមឡាំង។

មន្ត្រីនាំពាក្យ របស់ក្រសួងការបរទេស នៃប្រទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការដាស់តឿនដល់យោធា សហរដ្ឋអាមេរិកថា ការប្រើប្រាស់អាវុធទំាងនោះប្រឆាំងនឹងរុស្ស៊ី នឹងបង្កឲ្យមានការវាយប្រហារ សងសឹកវិញដោយនុយក្លេអ៊ែ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ការព្រមានបែបនេះរបស់ប្រទេសរុស្ស៊ី គឺត្រូវបានធ្វើឡើង បន្ទាប់ពីមន្ទីរបញ្ចកោណ ប្រកាសកាលពីខែកុម្ភៈថា ទ័ពជើងទឹកអាមេរិក ទើបបានដាក់ពង្រាយ ប្រើក្បាលគ្រាប់ នុយក្លេអ៊ែបាញ់ចេញពីនាវាមុជទឹក W76-2 ដំបូងបង្អស់ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top