ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ អរគុណជនបរទេស ចំពោះការចូលរួម ផ្តល់សត្វពង្រូល សម្រាប់នាំយក​ ទៅព្រលែង នៅតំបន់ព្រៃធម្មជាតិវិញ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងអំណរគុណ ចំពោះជនបរទេស ជាអ្នកគ្រប់គ្រងរីស៊តមួយកន្លែង នៅកោះរ៉ុង ក្នុងការចូលរួម ជាមួយលោកឧកញ៉ា ក្នុងការអភិរក្សសត្វព្រៃ តាមរយៈការប្រគល់​ សត្វពង្រូលមួយក្បាល ដើម្បីយកទៅព្រលែង នៅតំបន់ព្រៃធម្មជាតិ ។

តាមការអោយដឹង ពីជនបទេសខាងលើនេះ បានអោយដឹងថា សត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុង រីស៊តរបស់ពួកគាត់ រួចបានចាប់ទុក ដោយភ័យខ្លាច មានអ្នកផ្សេងចាប់បាន យកទៅសម្លាប់ រួចក៏ទាក់ទងមកលោកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូល ព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត ។

ប្រភពពីជនបរទេសដដែរនេះ បានបន្តទៀតថា ការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះ ​មកជូនលោកឧកញ៉ា​ ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វ ជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់ជនបរទេស ដែលជាអ្នកគ្រប់គ្រង​រីស៊តមួយកន្លែងនៅកោះរ៉ុង ដែលបានប្រគល់ សត្វពង្រូលមកអោយ ដើម្បីយកទៅព្រលែង លោកឧកញ៉ា ក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សា ការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ នឹងរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

Most Popular

To Top