ព្រឹត្តិការណ៍

នៅថ្ងៃអាទិត្យ ប្រទេសថៃ នឹងអនុញ្ញាត ឱ្យលក់ គ្រឿងស្រវឹង​ឡើងវិញ ប៉ុន្តែផឹកបាន នៅតែក្នុងផ្ទះ

បរទេស៖ រដ្ឋាភិបាលថៃ បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការលក់ភេសជ្ជៈ​មានជាតិអាល់កុល នឹងត្រូវបានអនុញ្ញាតជាថ្មី ចាប់ពីថ្ងៃអាទិត្យតទៅ ប៉ុន្តែប្រជាជន នឹងអាចផឹកបានតែនៅផ្ទះ និងមិនមែននៅក្នុង ភោជនីយដ្ឋានឡើយ ក្រោយពីបម្រាម ត្រូវបានដកចេញវិញនោះ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីប្រកាសនេះ ត្រូវបានចុះផ្សាយ នៅក្នុងព្រឹត្តិប័ត្រ Royal Gazette ដែលជាផ្នែកមួយ នៃការបន្ធូរបន្ថយវិធានការ តឹងរឹងមួយចំនួន ដែលត្រូវបានដាក់ នៅក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩។

សេចក្តីសំរេចនេះតំណាង ឱ្យមុខមាត់របស់រដ្ឋាភិបាល ដែលបាននិយាយ កាលពីដើមសប្តាហ៍នេះថា ការហាមឃាត់លក់គ្រឿងស្រវឹង នឹងនៅតែមានសុពលភាព រហូតដល់ថ្ងៃទី ៣១ ខែឧសភា បន្ទាប់ពីប្រទេសនេះ បានបន្តក្រឹត្យគ្រាអាសន្ន សម្រាប់រយៈពេលមួយខែទៀត។ ភោជនីយដ្ឋាន នឹងមិនត្រូវបានអនុញ្ញាត ឱ្យបម្រើគ្រឿងស្រវឹង ដែលជាផ្នែកមួយ នៃលក្ខខណ្ឌសម្រាប់ការបើកដំណើរការ របស់ពួកគេចាប់ពីថ្ងៃអាទិត្យ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top