ព្រឹត្តិការណ៍

ក្រុមអ្នកវិទ្យាសាស្ត្រ៖ ករណីជំងឺ កូវីដ១៩ មិនមានវិទ្យាសាស្ត្រណាមួយ នៅពីក្រោយខ្នងនោះទេ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនបាននិយាយថា  “គ្មានវិទ្យាសាស្ត្រណាមួយ នៅពីក្រោយខ្នង” ដូចការអះអាង២ ដែលបានបង្ហោះ កាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកនយោបាយ សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលថា ជំងឺកូវីដ១៩ អាចបង្កើតឡើងដោយស្នាដៃមនុស្ស និងបានភាយចេញ ពីមន្ទីរពិសោធន៍មួយ  ។

យោងតាមអត្ថបទមួយ ដែលបានបង្ហោះឡើង កាលពីថ្ងៃទី២២ ខែមេសា នៅលើបណ្តាញព័ត៌មាន BuzzFeed News បានដាក់ថា “ប្រភពដើម នៃវីរុសកូរ៉ូណា គឺតម្រូវឲ្យធ្វើការអង្កេតដោយស្របច្បាប់ នៅក្នុងតំបន់តាមបែប បវិទ្យាសាស្ត្រ ដែលចំណុចនេះ នៅតែមានការចោទសួរ ជាច្រើនដដែល” ។

ការរិះគន់ ត្រូវបានសរសេរឡើង ដោយអ្នកសារព័ត៌មាន ឈ្មោះ Ryan Broderick ដោយផ្អែកលើមូលដ្ឋាន នៃការធ្វើបទសម្ភាសន៍ ជាមួយក្រុមអ្នកវិទ្យាសាស្ត្រ ជាច្រើន ដែលមានចំណងជើងថា “ក្រុមអ្នកវិទ្យាសាស្ត្រ មិនបានរកឃើញថា វីរុសកូរ៉ូណា បានភាយចេញ ពីមន្ទីរពិសោធន៍មួយ នៅក្រុងវ៉ូហាន ។ ក្រុមអ្នកគាំទ្ររបស់ លោក ត្រាំ កំពុងផ្សាយពាក្យ ចចាមអារាមទាំងនេះ នៅគ្រប់ទីកន្លែង”  ។

លោក Vincent Racaniello សាស្ត្រាចារ្យមួយរូប ផ្នែកមីក្រុបវិទ្យា និងភាពសុំាវិទ្យា នៅសាកលវិទ្យាល័យ Columbia University បានប្រាប់ដល់ BuzzFeed ថា គាត់ មិនស្ងប់ចិត្តទៅលើគំនិតដែលថា មន្ទីរពិសោធ គឺជាទ្រឹស្តីមួយដែលជាប្រភពនៃការផ្ទុះជំងឺ ។ “ទ្រឹស្តីមួយ គឺផ្អែកលើលទ្ធផលជាច្រើន” គាត់បាននិយាយដូច្នេះថា “ខ្ញុំគិតថា វាកើតឡើង ដោយក្រុមអ្នកនយោបាយ និងអ្នកនិយាយ រឿងឥតសំចៃមាត់មួយចំនួន”  ។

គាត់បានថ្លែងថា “ពលរដ្ឋដែលបាននិយាយថា វីរុសបានភាយចេញពី មន្ទីរពិសោធន៍មួយ គ្មានយោបល់អ្វីទេ ដែលពួកគេ កំពុងនិយាយអំពីរឿងនេះ” ។ គ្មានមនុស្សណាម្នាក់ អាចបង្កើតវីរុសនេះនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top