បរទេស៖ នៅខែឧសភានេះ មហាសេដ្ឋីដែលជាស្ថាបនិក របស់ក្រុមហ៊ុនMicrosoft លោកBill Gate បានសរសេរនៅក្នុblog របស់លោកថា បច្ចុប្បន្នលោកមាន បេក្ខភាពជោគជ័យពី ៨ ទៅ ១០ ហើយសម្រាប់ការផលិត វ៉ាក់សាំងការពារវិរុសកូរ៉ូណា។
លោកBill Gate បានបន្តទៀតថា វ៉ាក់សាំងទាំងនោះ អាចប្រើប្រាស់ពេលវេលាយ៉ាងយូរបំផុត ទៅដល់១៨ខែ ដើម្បីអភិវឌ្ឍនិងផលិត ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងចំណោមនោះមានមួយ ដែលអាចធ្វើការផលិតវ៉ាក់សាំង បានលឿនជាងគេ គឺប្រហែលតែត្រឹម៩ខែប៉ុណ្ណោះ និងមានខ្លះយូរបំផុត រហូតទៅដល់២៤ខែ។
ក្នុងចំណោមបេក្ខភាពទាំងអស់ ភាគច្រើន គឺប្រើប្រាស់វិធីផលិត តាមបែបបុរាណប៉ុន្តែលោក Bill Gate បានគូសបញ្ជាក់ថា មានវ៉ាក់សាំងចំនួន២ប្រភេទ ដែលធ្វើឲ្យគាត់ចាប់អារម្មណ៍បំផុត ដែលពួកវាមានឈ្មោះថាគឺ RNAនិងDNA៕
ប្រែសម្រួល៖ស៊ុនលី