ទីក្រុងឡុង ៖ ប្រហែល២ភាគ ៣ នៃក្រាលថ្មនៅទីក្រុងឡុង របស់សហរដ្ឋអាមេរិក មិនមានទំហំធំទូលាយ សម្រាប់ប្រជាជន ក្នុងការរក្សាចម្ងាយ ២ ម៉ែត្រពីគ្នា ដោយប្រកាន់ខ្ជាប់នូវគោល ការណ៍ណែនាំសង្គម របស់រដ្ឋាភិបាល ដើម្បីការពារមេរោគកូរ៉ូណា យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ College London បានប្រើប្រាស់ទិន្នន័យស្ទង់មតិ ដើម្បីវិភាគការផ្តល់ជូនសម្រាប់អ្នកថ្មើរ ជើងនៅគ្រប់ផ្លូវទំាងអស់ក្នុងទីក្រុង Greater London ។ ពួកគេបានរកឃើញថា មានតែ ៣៦ភាគរយនៃផ្លូវ ប៉ុណ្ណោះមានក្រាលថ្ម ដែលមានទទឹងយ៉ាងតិច៣ម៉ែត្រ ជាតម្រូវការអប្បបរមា សម្រាប់ប្រជាជនអាចរក្សា ចម្ងាយរបស់ពួកគេ។
លោក Ashley Dhanani អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ College London បាននិយាយថា ផ្លូវភាគច្រើននៅក្នុងទីក្រុងឡុងមានកម្រាលថ្មដែលមានទទឹងតែជាង ២ ម៉ែត្រប៉ុណ្ណោះ ។
នេះមិនមានកន្លែងគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សឆ្លងកាត់គ្នាបានទេ ហើយទុកចម្ងាយ២ម៉ែត្រ រវាងពួកគេជាពិសេស ជាមួយឧបសគ្គដូចជាធុងសំរាម ដើមឈើ និងដើមសម្រោង។
ខណៈដែលអ្នកខ្លះ អាចជ្រើសរើសដើរ តាមផ្លូវនេះមិនអាចទៅរួចទេ សម្រាប់អ្នកដែលមានរទេះរុញ ឬជនពិការភាពចល័ត ៕
ដោយ៖លី ភីលីព