ព្រឹត្តិការណ៍

ក្រុមអ្នកស្រាវជ្រាវ៖ កម្មវិធី Web browser ផ្ទុកលើទូរស័ព្ទ របស់ក្រុមហ៊ុនចិន Xiaomi អាចចូល និងចែកចាយទិន្នន័យឯកជន របស់អ្នកប្រើប្រាស់

ចិន៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ក្រុមហ៊ុនយក្សទូរស័ព្ទដៃ របស់ប្រទេសចិនមួយ ដែលមានឈ្មោះ Xiaomi បានកំពុងថតចម្លងទិន្នន័យ រកមើលឯកជន និងការប្រើប្រាស់ទូរស័ព្ទ របស់ខ្លួនរាប់លាននាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

យោងតាមរបាយការណ៍ពី Forbes ក្រុមអ្នកស្រាវជ្រាវ កំពុងសិក្សាកម្មវិធីបើកគេហទំព័រ ដែលផ្ទុកចូលក្នុងទូរស័ព្ទ របស់ក្រុមហ៊ុនបានរកឃើញថា វាកំពុងតាមដានអាកប្បកិរិយា របស់អ្នកប្រើប្រាស់ ស្ទើរតែទាំងអស់ រួមទាំងគេហទំព័រ បានចូលមើលសំណួរ ស្វែងរកនៅក្នុងGoogle និងអ្វីៗទាំងអស់ ដែលមាននៅក្នុងអត្ថបទព័ត៌មាន របស់ទូរស័ព្ទជាលក្ខណៈពិសេស។

លើសពីកម្មវិធីbrowser អ្នកស្រាវជ្រាវ ក៏បានរកឃើញថា ទូរស័ព្ទបានកត់ត្រាករបើក ហើយអេក្រង់ ត្រូវបានបើកឆ្លងកាត់។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមហ៊ុនបានប្រមូលព័ត៌មាន អំពីលេខពិសេស កំណត់អត្តសញ្ញាណ ឧបករណ៍ក៏ដូចជាជំនាន់ Android ដែលដំណើរការ។

ទិន្នន័យទាំងអស់នោះ ត្រូវបានបញ្ជូនទៅម៉ាស៊ីនមេពីចម្ងាយ ដែលគ្រប់គ្រង ដោយក្រុមហ៊ុននៅសិង្ហបុរីនិងរុស្ស៊ី។ យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ការប្រមូលទិន្នន័យ ក៏ឈានដល់លើសពីអ្នក ដែលទើបតែប្រើឧបករណ៍ Xiaomi ផងដែរ។

Forbes បានរាយការណ៍ថា ក្រុមហ៊ុន Xiaomi ក៏បានប្រើវិធីដូចគ្នានេះដែរ នៅក្នុងកម្មវិធីរុករកគេហទំព័រចំនួនពីរ ដែលមាននៅលើហាង Google Play គឺ Mi Browser Pro និង Mint Browser ។ ដើម្បីធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ចំពោះការតាមដាន នៅតែមាន ទោះបីជាកម្មវិធីbrowser របស់ទូរស័ព្ទ ស្ថិតនៅក្នុងរបៀប ‘អនាមិក’ ក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top