ព្រឹត្តិការណ៍

ស្រីលង្កាចាប់ខ្លួន មនុស្ស៤៦០០០នាក់ ដែលប្រឆាំង នឹងបម្រាម គោចរ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារទី៥ខែឧសភានេះបានឲ្យដឹងថា មនុស្សប្រមាណជា៤៦០០០នាក់ នៅក្នុងប្រទេសស្រីលង្គា ត្រូវបានគេចាប់ខ្លួនដោយសារតែពួកគេបានប្រឆាំង និងរំលោភលើច្បាប់បម្រាគោចររបស់រដ្ឋាភិបាលដែលត្រូវបាន ដាក់ឲ្យអនុវត្តតាំងតែពីថ្ងៃទី២០ខែមិនា។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈ ប៉ូលីសស្រីលង្កាបានបញ្ជាក់ថាមនុស្សប្រមាណជា៤៦២៨៤នាក់ ត្រូវបានចាប់ខ្លួននៅតាមតំបន់នានានៅទូទាំង ប្រទេសដោយពួកគេខ្លះបានប្រមូលផ្តុំគ្នាជួបជុំផឹកស៊ីខ្លះធ្វើដំណើរ ដោយយានជំនះនៅតាមផ្លូវដូចធម្មតាបន្តដំណើរការភោជនីយដ្ឋាន របស់ខ្លួននិងបង្កសកម្មភាពរញ៉េរញ៉ៃ នៅតាមផ្លូវជាដើមផង។

គួរបញ្ជាក់មកដល់ពេលនេះ ស្រីលង្កាមានចំនួនអ្នកឆ្លងដល់ទៅ៧០០នាក់ហើយដោយក្នុងនោះ១៥០នាក់ បានជាសះស្បើយចំណែកឯជាង៥០០នាក់ទៀត នៅបន្តព្យាបាលតាមមន្ទីរពេទ្យមួយចំនួន។ ដោយឡែកមនុស្សរាប់ពាន់នាក់ដែលស្ថិតក្នុងករណីសង្ស័យថាត្រូវ បានដាក់ឲ្យដាច់ពីគេនៅតាមផ្ទះនិងទីតាំងរបស់រដ្ឋាភិបាល មួយចំនួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top