ព្រឹត្តិការណ៍

ការពិតមួយចំនួន គួរឲ្យចង់ដឹង អំពីម្ចាស់ក្សត្រី នៃចក្រភពអង់គ្លេស

១.ម្ចាស់ក្សត្រីជាមនុស្សដែល ចូលចិត្ត ធ្វើដំណើរបំផុត ដោយមកដល់ពេលនេះ ទ្រង់ធ្លាប់ បានទៅទស្សនាអូស្រ្តាលីចំនួន១៦ដង ប្រទេសកាណាដា ចំនួន២២ដង ប្រទេសនូវែលហ្សេឡង់ចំនួន១០ដងនិងចាម៉ៃកា ចំនួន៦ដង។

២.ព្រះមហាក្សត្រិគឺជាមនុស្សតែម្នាក់គត់ នៅចក្រភពអង់គ្លេសដែលត្រូវបាន អនុញ្ញាតឱ្យបើកបរដោយគ្មានស្លាកលេខលើឡាន របស់ទ្រង់ឡើយហើយ ទ្រង់មិនមានប័ណ្ណបើកបរ ឡើយទោះបីជាធ្លាប់បើកបរដោយខ្លួនឯង

៣.ព្រះមហាក្សត្រិយានី និយាយភាសាបារាំង យ៉ាងច្បាស់លាស់ ហើយជារឿយៗតែងតែប្រើភាសានៅពេលនាងរៀបចំ ពិធីជប់លៀងនិងចូលរួម ក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋដោយមិនត្រូវការអ្នកបកប្រែទេ

៤.សរុបនៃការធ្វើដំណើរបរទេស ព្រះមហាក្សត្រិយានី បានធ្វើទស្សនកិច្ច នៅប្រទេសចំនួន១១៧ ដែលត្រូវជា២ភាគ៣ នៃប្រទេសទាំងអស់នៅលើភពផែនដី

៥.ក្នុងរជ្ជកាលរបស់ទ្រង់ អាមេរិកបានឆ្លង កាត់ប្រធានាធិបតី ដល់ទៅ១៣មកហើយគិតទាំងលោកDonald Trump

៦.ក្នុងរជ្ជកាលរបស់ទ្រង់ សម្តេចសង្ឃPopes ចំនួន៧មកហើយមក ដល់បច្ចុប្បន្ន
៧.សម័យរជ្ជកាលរបស់ ព្រះអង្គម្ចាស់ក្សត្រីដីរបស់ រាជវង្សមានចំនួន ច្រើនជាងរាជវង្សសម័យណានាទាំងអស់

៨.ទ្រង់ភ្ជាប់ពាក្យជាមួយនឹង ព្រះអង្គម្ចាស់ Philip យ៉ាងសំងាត់នា ឆ្នាំ១៩៤៦ហើយការប្រកាសជាផ្លូវការមិនត្រូវបានធ្វើឡើងរហូត ដល់ឆ្នាំ១៩៤៧ជាឆ្នាំដែលទ្រង់មាន ព្រះជន្ម២១ព្រះវស្សា

៩.ថ្ងៃឡើងគ្រងរាជ្យរបស់ទ្រង់មាន មនុស្សប្រមាណជា២០លាននាក់ នៅទូទាំងចក្រភពអង់គ្លេសតាមដានទស្សនា៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top