ព្រឹត្តិការណ៍

Airbus ផលិតឧបករណ៍ ចាប់ក្លិនអេឡិចត្រូនិច ក្នុងការគ្រឿងផ្ទុះ និងសារធាតុគ្រោះថ្នាក់ ផ្សេងទៀតនៅ អាកាសយានដ្ឋាន ចុងឆ្នាំ២០២០

កាលីហ្វ័រញ៉ា ៖ ចាប់ផ្តើមត្រឹមត្រី មាសទី៤ ឆ្នាំ ២០២០ ក្រុមហ៊ុន Airbus នឹងចាប់ផ្តើមប្រើប្រាស់ ឧបករណ៍ចាប់ក្លិនថ្មីមួយ នៅក្នុងអាកាសយានដ្ឋាន ដើម្បីជួយពិនិត្យអ្នកដំណើរ សម្រាប់សារធាតុគីមី ដែលមានគ្រោះថ្នាក់បំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ឧបករណ៍ថ្មីនេះ កំពុងត្រូវបានបង្កើតឡើងក្នុងភាព ជាដៃគូ ជាមួយក្រុមហ៊ុន Koniku ។ ការចាប់ផ្តើមអាជីវកម្ម នៅកាលីហ្វ័រញ៉ា ដែលរចនាបន្ទះឈីបកុំព្យួទ័រ ជាមួយកោសិកាជីវសាស្ត្រ រួមបញ្ចូលគ្នា ។ កម្មវិធីថ្មីនេះ បង្កើតដោយ Koniku ដាក់នៅព្រលានយន្តហោះ Airbus ដើម្បីជួយកំណត់អត្តសញ្ញាណគ្រឿងផ្ទុះ និងវត្ថុធាតុដើមដែលមានគ្រោះថ្នាក់ ។

ស្ថាបនិក Koniku លោក Oshiorenoya Agabi បានប្រាប់កាសែត Financial Times ថា យើងបានបង្កើតបច្ចេកវិទ្យាមួយ ដែលអាចចាប់ក្លិនបានវាកំពុងដកដង្ហើមខ្យល់ ហើយវាកំពុងប្រាប់អ្នកពីអ្វី ដែលនៅលើអាកាស ។ ឧបករណ៍ត្រូវបានបង្កើត ឡើងសម្រាប់ Airbus នឹងមានកោសិកា ២ប្រភេទផ្សេងគ្នា គឺទាំងកោសិកាតម្រងនោមអំប្រ៊ីយ៉ុង ដែលពេលខ្លះត្រូវបានគេស្គាល់ថា ជាកោសិកា HEK ឬ astrocytes និងកោសិកាខួរក្បាលមានរាងដូចផ្កាយ ៕
ដោយ៖លី ភីលីព

Most Popular

To Top