អ៊ឺរ៉ុប ៖ យោងតាមបណ្តាញឃ្លាំមើល អាកាសធាតុរបស់សហភាព អ៊ឺរ៉ុបបានឲ្យដឹងថា មនុស្សនៅក្នុងការបិទទ្វារ បានខកខានមិនបានចូលរួម ក្នុងខែមេសា ដែលមានភាពកក់ក្តៅបំផុត ហើយតាមការវាស់ស្ទង់ ខែមេសា ឆ្នាំ២០២០ ជាខែមេសាក្តៅបំផុត លើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សេវាកម្មបម្រែបម្រួល អាកាសធាតុ (C3S) បាននិយាយថា នៅទូទាំងពិភពលោក កាលពីខែមុនមានភាពប្រហាក់ប្រហែល នឹងខែមេសាមានភាពកក់ក្តៅ បំផុតកាលពីឆ្នាំ ២០១៦ ។ សីតុណ្ហភាពមានលើសពីមធ្យម នៅភាគខាងជើង និងភាគកណ្តាលអឺរ៉ាសៀ និងផ្នែកខ្លះនៃហ្គ្រីនឡែន និងអង់តាក់ទិ កប៉ុន្តែទាបជាងមធ្យមភាគនៅផ្នែកខាងជើង នៃអាមេរិកខាងជើង។
នៅទ្វីបអឺរ៉ុបសីតុណ្ហភាពឡើងខ្ពស់ ជាងមធ្យមភាគនៅបណ្តា ប្រទេសលោកខាងលិច ប៉ុន្តែក្រោមមធ្យមភាគឥសាន។ សាស្រ្តាចារ្យ Martin Siegert ជាសហប្រធាននៃវិទ្យាស្ថាន Grantham សម្រាប់ការប្រែប្រួល អាកាសធាតុ និងបរិស្ថាន នៅសាកលវិទ្យាល័យ Imperial College London បាននិយាយថា ការរកឃើញនេះ ដោយសារតែការបំភាយឧស្ម័ន ផ្ទះកញ្ចក់មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ៕
ដោយ៖លី ភីលីព



