តូក្យូ៖ បើតាមការឲ្យដឹង ពីគណៈគ្រប់គ្រងហែលទឹក FINAបានឲ្យដឹងថា ជើងឯកពិភពលោក ផ្នែកសម្តែងក្នុងទឹកឆ្នាំ២០២១ នៅហ្វូគូអូកា ប្រទេសជប៉ុន “2021 aquatics world championships in Fukuoka” នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ១៣-២៩ ឧសភាឆ្នាំ ២០២២ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីការពន្យារពេល នៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ដោយសារបញ្ហាជំងឺ រាតត្បាតCOVID-19។ លោក Julio Maglione ប្រធាន FINA បានមានប្រសាសន៍ថា បន្ទាប់ពីមានការប្រាស្រ័យ ទាក់ទងជាមួយអ្នកពាក់ព័ន្ធនានា និងទទួលបានការឆ្លើយតប ពីពួកគេយើងគ្មានការងឿងឆ្ងល់ទេថា ការសម្រេចចិត្តនេះ នឹងផ្តល់នូវលក្ខខណ្ឌល្អបំផុត សម្រាប់អ្នកចូល រួមទាំងអស់នៅជើងឯក។
នៅពេល នៃភាពមិនប្រាកដប្រជា ដែលមិនធ្លាប់ មានពីមុនមក FINA សង្ឃឹមថា ការប្រកាសកាលបរិច្ឆេទទាំងនេះ នឹងអនុញ្ញាតឲ្យមានភាពច្បាស់លាស់ខ្លះ នៅក្នុងការធ្វើផែនការសម្រាប់ អ្នកពាក់ព័ន្ធទាំងអស់ ៕
ដោយ៖លី ភីលីព