បរទេស ៖ នៅថ្ងៃនេះសារព័ត៌មានចេញផ្សាយ នូវអត្ថបទគួរឲ្យចាប់អារម្មណ៍ថា បុរសម្នាក់ បានប្រទះដោយចៃដន្យ ឃើញផ្លូវរូងក្រោមដី សម្ងាត់មួយ ដែលមានអាយុ រហូតទៅដល់ ១២០ ឆ្នាំនៅក្រោមផ្ទះ របស់គាត់បន្ទាប់ពីគាត់ បានព្យាយាមខួងរន្ធមួយ នៅក្នុងជញ្ជាំងផ្ទះរបស់គាត់។
លោកJake Brownបាន កត់សំគាល់ឃើញថា ជញ្ជាំងមួយមានភាពខុសប្រក្រតី ពេលកំពុងបំពេញការងារលេងៗក្នុង ផ្ទះរបស់លោក ដែលទើបតែទិញ នៅក្នុងតំបន់ Plymouth ប្រទេសអង់គ្លេស ។ បន្ទាប់មកគាត់ក៏បានយកម៉ាស៊ីន ទៅខួងបន្ថែមលើប្រហោងចម្លែក ដែលជាប់នៅជញ្ជាំងនោះ ហើយក៏ឆ្លុះពិល ទៅឃើញថា ជារូងក្រោមដីដ៏ធំមួយ។
អ្វីដែលលោកបាន ហ៊ានអះអាង ពីអាយុកាលជាង១០០ឆ្នាំនោះគឺ ដោយសារតែវត្ថុដែលគាត់ប្រមូល បានមានដូចជាដប ដែលបង្ហាញថា វាស្ថិតនៅក្នុងសម័យទសវត្សឆ្នាំ១៩០០ និងបំណែកក្រដាសកាសែតមួយផង ។ គាត់និងមិត្តភ័ក្ត្រព្រមទាំង អ្នកប្រវត្តិសាស្ត្រលោកRichard Fisher បានទៅដល់កន្លែងនោះហើយ ប៉ាន់ស្មានវាថា ជាបន្ទប់ក្រោមដីប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី


