សេអ៊ូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង បានផ្សាយបរិហារ“ ព័ត៌មានក្លែងក្លាយ” នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការសន្និដ្ឋានរបស់ប្រព័ន្ធផ្សព្វផ្សាយនៅទីនេះ ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេបង្ហាញថា ខុសបន្ទាប់ពីលោក បានបន្តសកម្មភាពសាធារណៈកាលពីសប្តាហ៍មុន។
គេហទំព័រ Meari មិនបានបញ្ជាក់ច្បាស់ពីការរំពឹងទុកនោះទេ ប៉ុន្តែការរិះគន់របស់ខ្លួនហាក់ដូចជាផ្តោតលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដែលភ្ជាប់អវត្តមានរយៈពេលមួយសប្តាហ៍របស់លោកគីម ពីភ្នែកសាធារណៈ ទៅនឹងលទ្ធភាព នៃបញ្ហាសុខភាពរបស់លោក។
លោកគីម បានបន្តសកម្មភាពសាធារណៈ របស់លោកក្នុងពិធីមួយដែលបង្ហាញពីការបញ្ចប់រោងចក្រជីកាលពីថ្ងៃសុក្រ ដោយមេដឹកនាំវ័យក្មេងរូបនេះ មិនត្រូវបានគេមើលឃើញទេចាប់តាំងពីលោកដឹកនាំសន្និសីទ នយោបាយរបស់គណបក្សកាន់ អំណាចនៅថ្ងៃទី ១១ ខែមេសា៕