បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសរុស្ស៊ី និងស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រគល់មេដាយមួយ ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុនខួបទិវាជ័យជំនះ លើកទី៧៥ របស់រុស្ស៊ី នៅថ្ងៃទី០៩ ខែឧសភាខាងមុខនេះ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសរុស្ស៊ី ឈ្មោះ TASS បានរាយការណ៍ នៅថ្ងៃអង្គារថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើពិធីមួយ ក្នុងការសម្តែងសេចក្តីគោរព ចំពោះលោក គីម ជុងអ៊ុន និងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក បានប្រគល់នូវមេដាយមួយ និងវិញ្ញាបនប័ត្រមួយ ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ឲ្យទៅរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Son Kwon នៅសាលសន្និបាត Mansudae ក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានចូលរួមក្នុងពិធីនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង
